Shopping Guides
របៀបបញ្ជាទិញ (Order)
- អតិថិជនអាចចូលទៅកាន់វេបសាយ (Website) រួចជ្រើសរើសសៀវភៅដែលខ្លួនពេញចិត្ត រួចធ្វើការបញ្ជាទិញ
- អតិថិជនបំពេញអាស័យដ្ឋាន លេខទូរស័ព្ទ និងព័ត៌មានផ្សេងៗដែលតម្រូវ
- ជាចុងក្រោយ ពេលបញ្ជាទិញត្រូវបញ្ចប់រួចរាល់ អតិថិជននឹងទទួលបានសារបញ្ជាក់អំពីការបញ្ជាទិញ។
ការទូទាត់ប្រាក់ (Payment)
• ចំពោះអតិថិជននៅភ្នំពេញ៖ អតិថិជនអាចបង់ជាសាច់ប្រាក់ដោយផ្ទាល់ទៅឲ្យអ្នកដឹកនៅពេលដែលទទួលបានទំនិញដល់ដៃ ឬក៏អាចបង់ប្រាក់ជាមុនតាមរយៈការផ្ញើប្រាក់តាមធនាគារ ABA ឬអេស៊ីលីដា ឬភ្នាក់ងារបង់ប្រាក់ដូចជា វីង ឬទ្រូម៉ាន់នី ជាដើម។
• ចំពោះអតិថិជននៅតាមបណ្តាខេត្ត៖ ប្រសិនបើអតិថិជននៅតាមបណ្តាខេត្តនានា ត្រូវទូទាត់ប្រាក់ជាមុនតាមរយៈការផ្ញើប្រាក់តាមធនាគារ ABA ឬអេស៊ីលីដា ឬភ្នាក់ងារបង់ប្រាក់ដូចជា វីង ឬទ្រូម៉ាន់នី ជាដើម មុនពេលខាងយើងខ្ញុំផ្ញើទំនិញជូន។
Delivery & Return
ការដឹកជញ្ជូន (Delivery)
បន្ទាប់ពីអតិថិជនធ្វើការបញ្ជាទិញរួច រយៈពេលនៃការដឹកជញ្ជូនគឺចន្លោះពី ១- ៣ ថ្ងៃនៃថ្ងៃធ្វើការ។ សម្រាប់អតិថិជននៅភ្នំពេញ ក្រុមហ៊ុនដឹកជញ្ជូននឹងដឹកទំនិញដល់ទីតាំងអតិថិជនដែលបានបំពេញ។ សម្រាប់នៅតាមបណ្តាខេត្ត អតិថិជនអាចទៅយកទំនិញដោយផ្ទាល់ពីក្រុមហ៊ុនដឹកជញ្ជូន។
ការប្រគល់ទំនិញត្រលប់មកវិញ (Return Policy)
យើងខ្ញុំនឹងផ្លាស់ប្តូរទំនិញជូនអតិថិជនវិញ ប្រសិនបើខាងយើងខ្ញុំប្រគល់ទំនិញខុសពីការបញ្ជាទិញ(Order)របស់អតិថិជន ដោយមិនគិតថ្លៃដឹកជញ្ជូន ក្នុងលក្ខខណ្ឌទំនិញដែលខុសនោះត្រូវស្ថិតនៅទ្រង់ទ្រាយល្អដូចដើម។
* យើងខ្ញុំសូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌខាងលើតាមការចាំបាច់ដោយមិនជូនដំណឹងជាមុន។