Details

Buy Now

Product Details

  • Author:
  • Category:
  • Condition:

ការមានផ្នត់គំនិតវិជ្ជមានគឺជាចំណុចចាប់ផ្តើមដ៏សំខាន់ព្រោះវាបាននាំមកនូវថាមពលក្នុងការផ្លាស់ប្តូរខ្លួនឯងទៅខាងផ្លួវល្អ មានសមត្ថភាពប្រឈមមុខនឹងបញ្ហានិងឧបសគ្គផ្សេងៗ និងដែលនៅទីបំផុតវានឹងជួយឲ្យយើងអាចបោះជំហានទៅមុខបានសម្រេច។ សៀវភៅ The power of positive thinking ឬ អានុភាពនៃការគិតវវិជ្ជាមាន ដែលនិពន្ធដោយលោក ណរម៉ែន វិនសិនត៍ ភីល មួយក្បាលនេះ នឹងជួយបង្ហាញឲ្យឃើញអំពីអានុភាពដ៏អស្ចារ្យ ដែលផ្តល់កម្លាំងចិត្តដែលមិនចេះរីងស្ងួត ជួយកម្ចាត់ក្តីភ័យខ្លាច ប្រែក្លាយបរាជ័យឲ្យមកជាជោគជ័យដ៏អស្ចារ្យ។ នេះគឺជាការចែករំលែកទស្សនៈវិធីគិតក្នុងការប្រើជីវិតបែបសាមញ្ញធម្មតា និងដែលវានាំមកនូវក្តីស្ងប់សុខក្នុងចិត្ត ដើម្បីជួយសង្គ្រោះដល់អ្នកដែលជួបនឹងទុក្ខលំបាកឲ្យមានថាមពលក្នុងការពុះពារសម្រេចគោលដៅតាមបំណងប្រាថ្នា។ វាជាសៀវភៅដែលមនុស្សទូទាំងពិភពលោកទទួលស្គាល់ និងលក់ដាច់ជារៀងរហូត ដែលមានចំនួយដល់ទៅជាង ៥ ០០០ ០០០ ក្បាល ដែលបានជួយអ្នកអានបានរកឃើញសេចក្តីស្ងប់សុខក្នុងជីវិត និងពិតជាផ្លាស់ប្តូរជីវិតឲ្យកាន់តែប្រសើរ។

Related Products