Details
Product Details
- Author:
- Category:
- Condition:
មនុស្សគ្រប់រូបសុទ្ធតែចង់សម្រេចជោគជ័យក្នុងជីវិត ទាំងផ្នែកការងារ ក្ដីស្នេហា និងសម្ពន្ធភាពជាមួយអ្នកដទៃ ជាពិសេសបុគ្គលសំខាន់ៗ។ អ្វីទាំងនេះតម្រូវឲ្យគេត្រូវបោះជំហានទៅរកគោលដៅ ហ៊ានពុះពារឧបសគ្គ ប្រើល្បិច កលរកយុទ្ធសាស្រ្តដោះស្រាយបញ្ហា ចាត់ចែងគ្រប់គ្រង សិក្សាគូប្រជែង អតិថិជន មេកើយមិត្តរួមការងារ កូនចៅ ញាតិមិត្ត គូស្នេហ៍... ដោយមិនផ្លាស់ប្ដូរចិត្តទៅតាមការបបួល ការអូសទាញ ការទាមទារ ការបញ្ចុះបញ្ចូល ការ បញ្ឆោត ឬការគាបសង្កត់របស់អ្នកណាក៏ដោយ ដែលមិនសមហេតុផល គ្មានយុត្តិធម៌ ដែលអាចធ្វើឲ្យស្ថានការណ៍ ល្អ ឬអាក្រក់ រកអ្វីឲ្យប្រាកដប្រជាមិនបាន។ បើនិយាយក្នុងន័យម្យ៉ាងទៀតគឺត្រូវចេះប្រើអ្នកដទៃដោយឆ្លាតវៃ មិន ធ្លាក់ខ្លួនជាឧបករណ៍របស់អ្នកណាដែលមកចង់យកប្រៀបបោកប្រើដោយមិនទទួលខុសត្រូវ ដោយហ៊ានពោលពាក្យ ថា "ទេ!" ឬដោយចេះបដិសេធយ៉ាងឆ្លាតវៃ សមរម្យ ហើយត្រូវតាមកាលៈទេសៈផងដែរ។ ប្រសិនបើយើងមិនហ៊ាននិយាយពាក្យថា "ទេ!" យើងអាចនឹងត្រូវគេបោកប្រើឲ្យខាតពេលវេលា ខាតបង់ញាតិ មិត្តដែលគេមិនយល់ស្របជាមួយយើង ដោយអ្នកដែលបោកប្រើនោះក៏គ្មាននឹកឃើញបុណ្យគុណដល់ទឹកចិត្តរបស់យើងអ្វីឡើយ និងប្រសិនបើថ្ងៃក្រោយយើងត្រូវការពឹងពាក់គេវិញ ក៏មិនប្រាកដថាគេនឹងជួយយើងវិញដែរ។ ផ្ទុយ ទៅវិញ ប្រសិនបើចង់បដិសេធ តែបើមិនចេះវិធីបដិសេធយ៉ាងឆ្លាតវៃទៅតាមកាលៈទេសៈទេ យើងក៏អាចនឹងបរា- ជ័យអំពីទំនាក់ទំនងក្នុងសង្គម ខូចចំណងមេត្រី បែកបាក់ញាតិមិត្តដែលថ្ងៃណាមួយយើងអាចត្រូវការពឹងពាក់ពីពួក គេវិញម្ដង ពួកគេនឹងបដិសេធមិនព្រមជួយ ឬមិនព្រមឲ្យយើងប្រើដូចគ្នាដែរ។ នេះក៏ជាមូលហេតុធ្វើឲ្យយើងមិន អាចសម្រេចជោគជ័យរបស់ខ្លួនតាមកំណត់ ឬក៏អាចមិនសម្រេចជោគជ័យក្នុងជីវិតដូចប្រាថ្នាផងដែរ។ ជាទូទៅ យើងតែងតែមានការស្ទាក់ស្ទើរចិត្តជាខ្លាំងកាលបើដល់ពេលចាំបាច់ត្រូវនិយាយពាក្យថា "ទេ!"ម្តងៗ ព្រោះបើមិនអាចបដិសេធក៏នឹងត្រូវលំបាកដល់ខ្លួន ប៉ុន្តែបើនឹងបដិសេធក៏មិនដឹងថាតើគួរបដិសេធដូចម្តេច។ ហេតុ នេះ យើងខ្ញុំសូមជម្រាបជូនថា សៀវភៅមួយក្បាលនេះនឹងផ្ដល់ចម្លើយយ៉ាងសម្បូរបែបដល់អ្នកអាន ទាំងផ្នែកការ យល់ដឹងពីចិត្តគំនិត គន្លឹះផ្សេងៗនៃការបដិសេធយ៉ាងប៉ិនប្រសព្វនិងឆ្លាតវៃ រួមទាំង "សេវាបន្ថែម" ក្រោយបដិសេធ ផងដែរ។ យើងខ្ញុំសង្ឃឹមថា ប្រិយមិត្តអ្នកអាននឹងទទួលបានប្រយោជន៍យ៉ាងសមតម្លៃពីសៀវភៅមួយក្បាលនេះ។
Related Products