Details

Buy Now

Product Details

  • Author:
  • Category:
  • Condition:

ប្រិយមិត្តអាចនឹងធ្លាប់បានអានសៀវភៅ "ដឺស៊ីក្រេត" និង "ដឺផៅវ័រ" រួចមកហើយ។ ដឺមេជិត (The Magic) ជាស្នាដៃទី ៣ របស់ រ៉នដា​ បឺន អ្នកនិពន្ធលំដាប់ពិភពលោកដែលមានចំនួនលក់រហូតដល់ជាង ២០ លានក្បាលរួចមកហើយនិងដែលមានអ្នកអានជាច្រើនធ្វើសំណូមពរឲ្យយើងខ្ញុំប្រែសៀវភៅនេះជាភាសា ខ្មែរយើង។ ហេតុនេះទើបម៉ាញប៊ុក្សយើងខ្ញុំខិតខំរូតរះបំពេញតាមសំណូមពររហូតសម្រេចជារូបរាង "ដឺមេជិត" ជាភាសាខ្មែរនេះ។ យើងសុទ្ធតែដឹងគ្រប់គ្នាហើយថា អាថ៌កំបាំងលើលោកនេះមានច្រើន! ច្រើនរហូតមិនអាចសន្មតថា មានចំនួនប៉ុន្មានឡើយសូម្បីតែអ្វីៗជុំវិញខ្លួនយើងដែលយើងជួបឃើញរៀងរាល់ថ្ងៃក៏នៅតែមានរឿងមន្ទិល ជាច្រើន ជាពិសេសរឿងចៃដន្យផ្សេងៗដែលកើតមានឡើងយ៉ាងនឹកស្មានមិនដល់នេះឯង។ នៅក្នុងសៀវភៅ "ដឺស៊ីក្រេត" យើងបានឃើញអំពីច្បាប់នៃការស្រូបទាញ រាប់ថាជាច្បាប់ដ៏អស្ចារ្យដែលបុគ្គលសំខាន់ៗលើលោក តែងយកមកអនុវត្ត ហើយជួយឲ្យពួកគេក្លាយជាបុគ្គលអស្ចារ្យបាន។ ទន្ទឹមនឹងរឿងខ្លះយើងអាចគិតថាជារឿង លេងសើច តែបើយើងសិក្សាលម្អិតអំពីថាមពលចិត្តដែលមានមកលើមនុស្សយើងម្នាក់ៗ យើងពិតជាងក់ក្បាល យល់ស្របថា អ្វីដែលកើតចេញពីឆន្ទៈនិងជំនឿពិតប្រាកដ វាពិតជាមានថាមពលអាចប្រៀបផ្ទឹមបានឡើយ។ ហេតុនេះ យើងខ្ញុំសូមជូនដំណើរប្រិយមិត្តឲ្យមកដល់មាត់ទ្វារ ដឺមេជិត និងទុកឲ្យលោកអ្នកបន្តដំណើរ តាមរយៈទំព័រសៀវភៅដោយមេត្រីផងចុះ។

Related Products