Details

Buy Now

Product Details

  • Author:
  • Category:
  • Condition:

ខ្ញុំពិតជាមានមោទនភាពចំពោះចូស្ហ និងលីហ្សាយ៉ាងខ្លាំង។ មានមនុស្សជាច្រើនគិតថា ការណ៍ដែលខ្ញុំសរសេរសៀវភៅ ហើយបង្កើតហ្កេមការសិក្សាឡើងមកនោះ គឺដើម្បីបង្រៀនមនុស្សឱ្យរកប្រាក់ ឬមួយគ្រាន់តែបង្រៀនឱ្យរកប្រាក់តែប៉ុណ្ណោះ។ មែន វាពិតជាត្រឹមត្រូវមួយចំណែកដែរ។ ទោះបីជាខ្ញុំមានសេចក្តីសុខផ្លូវចិត្ត ដោយបានឃើញមនុស្សផងទាំងឡាយសុទ្ធតែមានស្ថិរភាពផ្នែកហិរញ្ញវត្ថុនៅក្នុងគ្រាដែលសេដ្ឋកិច្ចកំពុកធ្លាក់ចុះ ដោយអាចសង្កេតឃើញនាពេលបច្ចុប្បន្ននេះ ប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍ស្ងើចសរសើរចំពោះស្នាដៃរបស់ចូស្ហនិងលីហ្សាច្រើនជាងនោះទៅទៀត ព្រោះពួកគេកំពុងតែក្លាយជាមូលធនិកដើម្បីសង្គមហើយ។ សព្វថ្ងៃនេះពួកគេទាំងពីរនាក់សុទ្ធតែមានជីវិតរីកចម្រើនរុងរឿង ទាំងផ្នែកផ្លូវលោកនិងផ្លូវធម៍តាមរយៈការកសាងអំពើល្អចំពោះពិភពលោកមួយនេះ។ ពួកគេមើលឃើញកង្វះខាតនៅក្នុងសង្គមរបស់យើង ទើបពួកគេបង្កើតធុរកិច្ចឡើងដើម្បីបំពេញចំណុចខ្វះខាតទាំងនោះ។ ពួកគេទាំងពីរនាក់បានប្រើប្រាស់គោលការណ៍ធុរកិច្ចនិងការវិនិយោគទុនដើម្បីពង្រីកធុរកិច្ចរបស់ខ្លួន រហូតអាចសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់។ នៅពេលពួកគេបានយល់ច្បាស់អំពីបញ្ហាពិភពលោករបស់យើងហើយ ទើបពួកគេងាកមកវិនិយោគលើអចលនទ្រព្យ ហើយបានបង្កើតធុរកិច្ចឡើងមកដើម្បីមើលថែមនុស្សទាំងអស់នោះ ព្រមទាំងគ្រួសារ រហូតដល់គ្រួសាររបស់បុគ្គលិកនៅទូទាំងពិភពលោកនៅក្នុងក្រុមហ៊ុនរបស់ពួកគេទាំងពីរនាក់ផងដែរ។ ពួកគេបានដឹកនាំសហគមន៍ព្រមទាំងគ្រួសារឱ្យបោះជំហានទៅមុខ ដោយធ្វើជាគំរូដល់អ្នកទាំងនោះ។ ប្រសិនបើលោកអ្នកមាជំនឿទៅលើអំណោយពិសេសពីឋានលើ ដើម្បីនាំយកមកផ្តល់ឱ្យដល់ប្រជាជនឬដើម្បីធ្វើឱ្យពិភពលោករបស់យើងមួយនេះកាន់តែគួរឱ្យចង់រស់នៅជាងមុនដោយមកធ្វើជាធុរជន នោះលោកអ្នកពិតជាអានសៀវភៅត្រូវហើយព្រោះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើជាមូលធនិកដើម្បីសង្គមដ៏ល្អបានដូចគ្នា។ រ៉ូបឺត គីយ៉ូសាគិ ខ្ញុំពិតជាមានមោទនភាពចំពោះចូស្ហ និងលីហ្សាយ៉ាងខ្លាំង។ មានមនុស្សជាច្រើនគិតថា ការណ៍ដែលខ្ញុំសរសេរសៀវភៅ ហើយបង្កើតហ្កេមការសិក្សាឡើងមកនោះ គឺដើម្បីបង្រៀនមនុស្សឱ្យរកប្រាក់ ឬមួយគ្រាន់តែបង្រៀនឱ្យរកប្រាក់តែប៉ុណ្ណោះ។ មែន វាពិតជាត្រឹមត្រូវមួយចំណែកដែរ។ ទោះបីជាខ្ញុំមានសេចក្តីសុខផ្លូវចិត្ត ដោយបានឃើញមនុស្សផងទាំងឡាយសុទ្ធតែមានស្ថិរភាពផ្នែកហិរញ្ញវត្ថុនៅក្នុងគ្រាដែលសេដ្ឋកិច្ចកំពុកធ្លាក់ចុះ ដោយអាចសង្កេតឃើញនាពេលបច្ចុប្បន្ននេះ ប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍ស្ងើចសរសើរចំពោះស្នាដៃរបស់ចូស្ហនិងលីហ្សាច្រើនជាងនោះទៅទៀត ព្រោះពួកគេកំពុងតែក្លាយជាមូលធនិកដើម្បីសង្គមហើយ។ សព្វថ្ងៃនេះពួកគេទាំងពីរនាក់សុទ្ធតែមានជីវិតរីកចម្រើនរុងរឿង ទាំងផ្នែកផ្លូវលោកនិងផ្លូវធម៍តាមរយៈការកសាងអំពើល្អចំពោះពិភពលោកមួយនេះ។ ពួកគេមើលឃើញកង្វះខាតនៅក្នុងសង្គមរបស់យើង ទើបពួកគេបង្កើតធុរកិច្ចឡើងដើម្បីបំពេញចំណុចខ្វះខាតទាំងនោះ។ ពួកគេទាំងពីរនាក់បានប្រើប្រាស់គោលការណ៍ធុរកិច្ចនិងការវិនិយោគទុនដើម្បីពង្រីកធុរកិច្ចរបស់ខ្លួន រហូតអាចសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់។ នៅពេលពួកគេបានយល់ច្បាស់អំពីបញ្ហាពិភពលោករបស់យើងហើយ ទើបពួកគេងាកមកវិនិយោគលើអចលនទ្រព្យ ហើយបានបង្កើតធុរកិច្ចឡើងមកដើម្បីមើលថែមនុស្សទាំងអស់នោះ ព្រមទាំងគ្រួសារ រហូតដល់គ្រួសាររបស់បុគ្គលិកនៅទូទាំងពិភពលោកនៅក្នុងក្រុមហ៊ុនរបស់ពួកគេទាំងពីរនាក់ផងដែរ។ ពួកគេបានដឹកនាំសហគមន៍ព្រមទាំងគ្រួសារឱ្យបោះជំហានទៅមុខ ដោយធ្វើជាគំរូដល់អ្នកទាំងនោះ។ ប្រសិនបើលោកអ្នកមាជំនឿទៅលើអំណោយពិសេសពីឋានលើ ដើម្បីនាំយកមកផ្តល់ឱ្យដល់ប្រជាជនឬដើម្បីធ្វើឱ្យពិភពលោករបស់យើងមួយនេះកាន់តែគួរឱ្យចង់រស់នៅជាងមុនដោយមកធ្វើជាធុរជន នោះលោកអ្នកពិតជាអានសៀវភៅត្រូវហើយព្រោះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើជាមូលធនិកដើម្បីសង្គមដ៏ល្អបានដូចគ្នា។ រ៉ូបឺត គីយ៉ូសាគិ

Related Products