Details

Buy Now

Product Details

  • Author:
  • Category:
  • Condition:

ពាក្យសម្តី ដែលថាតើវានឹងផ្តល់ផលអាក្រក់ឬផលល្អគឺអាស្រ័យនៅលើអ្នកដែលយកវាមកប្រើនោះឯង។ បើគេចេះប្រើបានល្អ ពាក្យសម្តីនឹងផ្តល់​ផលល្អ ផ្តល់ក្តីចម្រុងចម្រើនដល់មុខរបរការងារ។ ហេតុនេះការនិយាយ ដែលនឹងផ្តល់ផលល្អ ចំពោះកិច្ចការផ្សេងៗទាំងឡាយ ចាំបាច់ត្រូវតែមានទាំង វិធីសាស្រ្ត និង សិល្បៈ។ ដែលថាជាវិធីសាស្រ្ត ព្រោះយើងត្រូវ មានចំណេះដឹងអំពីការនិយាយ ដែលយើងអាចត្រូវប្រើ វិធីនិយាយ ដោយត្រង់ ឬ វិធីនិយាយដោយប្រយោល។ ដែលថាជាសិល្បៈ ព្រោះក្នុងការនិយាយអូសទាញអ្នកដទៃឲ្យយល់ស្របតាមគឺយើងត្រូវតែមានវិធីល្អៗ យកមកនិយាយ ហើយបើមានវិធីកាន់តែច្រើនប៉ុណ្ណា ឪកាសសម្រេចជោគជ័យក៏កាន់​តែច្រើនយ៉ាងនោះដែរ។​"និយាយត្រូវ តែមិនត្រូវនិយាយ" "មុនពេលនិយាយ យើងជាម្ចាស់លើពាក្យសម្តី...តែក្រោយពេលនិយាយ ពាក្យ សម្តីជាម្ចាស់របស់យើង" ពំនោលទាំងនេះសុទ្ធសឹងជាគតិដ៏ល្អសម្រាប់ដាស់តឿនយើងឲ្យគិតជាមុន មុននឹង និយាយ ដែលរាប់ថាជាជំហានដំបូងអំពីសិល្បៈនៃការនិយាយនេះ។ សៀវភៅនេះបានផ្តោតទៅលើឧទាហរណ៍ច្រើនជាងការប្រើទ្រឹស្តី ក្នុងបំណងឲ្យប្រិយមិត្តអ្នកអានអាច យល់បានដោយងាយ ដើម្បីត្រិះរិះពិចារណាយកបទពិសោធរបស់អ្នកដទៃ ទៅប្រើប្រាស់ក្នុងជីវិតពិតរបស់ខ្លួន បាន។ គន្លឹះក្នុងការអូសទាញទឹកចិត្តអ្នកដទៃអាស្រ័យលើកលវិធីផ្នែកចិត្តវិទ្យា ដើម្បីអូសទាញឲ្យគេរួមសហ- ការជាមួយ ដែលនឹងជួយនាំអ្នកឲ្យទទួលជោគជ័យក្នុងជីវិត។ យើងខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកអានពិតជាទទួល បានទាំងវិធីសាស្រ្តនិងសិល្បៈក្នុងការប្រើចុងអណ្តាតឲ្យមានប្រយោជន៍ពីសៀវភៅមួយនេះដែលនឹងជួយលើក កម្ពស់គុណភាពជីវិតនិងអនាគតភ្លឺថ្លាជាប្រាកដ។​​​​​​ សូមអរគុណ!

Related Products