Details

Buy Now

Product Details

  • Author:
  • Category:
  • Condition:

គេតែងនិយាយថាអ្នកស្ថិតក្នុងរាសីឧសភជាអ្នកដែលមានអំណត់ខ្ពស់! ពិតឬមិនពិតក៏គ្មាននរណាដឹង... គេគ្រាន់តែដឹងថា អ្នកដែលមានអំណត់ខ្ពស់នឹងមានប្រព័ន្ធការពារខ្លួនក្នុង ជីវិតរស់នៅលើសពីអ្នកដទៃ... នៅតាមផ្លូវនៃឆាកជីវិតរបស់មនុស្សមានរឿងច្រើនសន្ធឹកសន្ធាប់ មុខជាគ្មាននរណាដែលជួបសុទ្ធតែបុប្ផាស្រស់បំព្រងនៅសងខាងផ្លូវនោះទេ រាប់ថាជាសំណាងល្អហើយបើរាល់ជំហាននីមួយៗមិនជំពប់ជើងនឹងដុំថ្ម... នៅថ្ងៃណាដែលយើងជួបនឹងដុំថ្ម... មិនថាជាដុំថ្មតូចឬធំ មិនថាជាដុំថ្មដែលយើងចាប់យកមកដោយដៃខ្លួនឯង ឬគេយកមកទម្លាក់ឲ្យ ទីបំផុតគេគ្រប់គ្នាក៏នៅតែអាចកន្លងវាឆ្លងផុតទៅបានជានិច្ច តែគឺក្តីអំណត់នេះឯងដែលនាំយើងឲ្យឆ្លងផុតដុំថ្មទៅជួបនឹងបុប្ផាស្រស់បំព្រង ដែលអាចយូរឬឆាប់ដោយឡែកៗពីគ្នា... ទីបញ្ចប់តើវាសនាអ្នកដែលមានអំណត់ខ្ពស់នឹងទៅជាដូចម្តេច? ពុំមែនត្រឹមតែជាជោគវាសនាទេដែលអាចផ្តល់ចម្លើយបាន តែគឺរូបយើងនេះឯងដែលជាអ្នកកំណត់ទៅលើវា...

Related Products