Details

Buy Now

Product Details

  • Author:
  • Category:
  • Condition:

សៀវភៅ រយពាន់និទាន ដែលលោកអ្នកអាននិងប្អូនៗ កំពុងកាននៅនឹងដៃ​នេះ គឺ​ជា​រឿង​ប្រភេទ​ព្រេង​និទាន​ពី​សម័យ​ក្រិច​បុរាណ​ដែល​មាន​រឿង​មួយ​ចំនួន​ មនុស្ស​ស្ទើរ​តែ​ទូ​ទាំង​ពិភព​លោក​បាន​ស្គាល់​រួច​ទៅ​ហើយ។​ អ្នក​សរសេរ​រឿង​ទាំង​នេះ​ គឺ​ជា​ទាសករ​ម្នាក់​នៅក្នុង​ប្រទេស​ក្រិច​ ឈ្មោះ អ៊ីសុប (Aesop) ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​រវាង​ឆ្នាំ (៦២០-៥៦០ មុន គ.ស.) ដែល​បើ​គិត​មើល​ទៅ មាន​ចំណាស់​ប្រហែល​ជិត​ ៣០០០ឆ្នាំ មក​ហើយ។ លក្ខណៈពិសេសរបស់រឿងនិទាន អ៊ីសុប ជាប្រភេទរឿងខ្លីៗ ដែលភាគច្រើននៃរឿងទាំងនោះ តែង​យក​សត្វ​ផ្សេងៗ​ធ្វើ​ជា​តួ​អង្គ​ ហើយ​ក្នុង​រឿង​​នីមួយៗ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​អាន​ជក់​ចិត្ត​ដិត​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្កប់​ទៅ​ដោយ​គំនិត​ល្អៗ​គួរ​ឲ្យ​រៀន​សូត្រ​ពិចារ​ណា មាន​រួម​ចម្រុះ​ទៅ​ដោយ​ ភាព​ស្មោះ​​ត្រង់​និង​ល្បិច​កល ​អំពើ​ល្អ​និង​អាក្រក់ ភាព​ឆ្លាត​និង​ភាព​ល្ងង់ខ្លៅ គុណធម៌ ភាព​កតញ្ញូ ការ​ឈ្នា​នីស​ព្យាបាទ...​ ដែល​ជួយ​ឲ្យ​យើង​បាន​រៀន​ស្គាល់​យ៉ាង​ស៊ី​ជម្រៅ​ពី​ជីវិត ជាពិសេស សម្រាប់​ប្អូនៗ​កុមារ ដែល​គេ​នឹង​​ទទួល​បាន​ ការ​បង្រៀន​ទាំង​មិន​ដឹង​ខ្លួន​ថា​មាន​គេ​បង្រៀន​ទៀត​ផង។

Related Products